(+855) 15 666 215

សូមបងប្អូនប្រជាជនខ្មែរ ប្រុងប្រយ័ត្នខ្ពស់ដោយចៀសវាងនូវការបរិភោគសត្វកំភេមខ្មោច និងប្រភេទសត្វស្រដៀងគ្នាដូចមានបង្ហាញក្នុងរូបខាងក្រោមនេះ។ ថ្មីៗនេះ មានពលរដ្ឋខ្មែរក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ សរុប៤នាក់ហើយដែលបានស្លាប់ ក្រោយបរិភោគសត្វកំភេមខ្មោច និងប្រភេទសត្វស្រដៀងគ្នានេះ។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC នៅថ្ងៃទី១១សីហា ដោយបញ្ជាក់ថា សារធាតុ Cantharidin ដែលមាននៅក្នុងសត្វនេះ នឹងបង្កឲ្យមានអាការៈ ក្អួតចេញឈាម ពងមាត់ ខូចតម្រង់នោម ឈានដល់ការបាត់បង់ជីវិត។